ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងរបស់ក្រុមហ៊ុន SCG ស្លាកលេខ ព្រះសីហនុ 5A-6555 បុកជាមួយម៉ូតូបណ្តាលឲ្យរងរបួសបញ្ជូនទៅសង្រ្គោះភ្លាម

ព្រះសីហនុ: នៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចឃ្លាំងលើ ក្នុងភូមិ១ សង្កាត់លេខ១ មុខរោងចក្រក្រឡុក ស៊ីម៉ង របស់ក្រុមហ៊ុន SCG មានគ្រោះថ្នាក់ ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត ក្រឡុក ស៊ីម៉ង របស់ក្រុមហ៊ុន SCG ពាក់ស្លាកលេខ ព្រះសីហនុ 5A-6555 បុកប៉ះជាមួយ ម៉ូតូ ហុងដា មួយគ្រឿង ពាក់ស្លាកលេខ តាកែវ 1G-7419 បើកបរដោយស្រ្តីម្នាក់និងមានអ្នកជិះពីក្រោយម្នាក់ទៀត បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសនិងភ្លាមៗត្រូវបានបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ ៕

 

មតិយោបល់