ព័ត៌មានជាតិ

អ្នកលក់នំបុ័ងម្នាក់ ស្លាប់មួយពព្រិចភ្នែក ក្រោយជួបគ្រោះអកុសល

ពោធិ៍សាត់: កាលពីវេលាម៉ោង ១ និង២០ នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងម៉ូតូ ចន្លោះគីឡូម៉ែត្រលេខ ១០៩-១១០ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ម៉ូតូម៉ាក ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-2518 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ សិទ្ធ ពីន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ (របួសធ្ងន់) និងរួមដំណើរម្នាក់ ឈ្មោះ មាន ភេទប្រុស អាយុ ១៧ ឆ្នាំ មានស្រុកកំណើតនៅភូមិឆាយស្រែនាង ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ (របួសធ្ងន់)។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក ឌ្រីមសង ពណ៌ខ្មៅ ពាក់ស្លាក់លេខ បាត់ដំបង 1Q-1254 ធ្វើដំណើរពីត្បូងទៅជើង (ចេញពីតូបលក់បង្អែម) បើកបរដោយឈ្មោះ ទឹង ណារី ភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរលក់នំបុ័ង រស់នៅភូមិឃុំកើតហេតុ (ស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពប្រម៉ោយ)។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វាស់វែង យកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាន រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់៕

មតិយោបល់