Update៖ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអ្នកលក់តាមអនឡាញនៅក្នុងបុរីពិភពថ្មី ឡាសែនសុខII

ភ្នំពេញ: នៅវេលាម៉ោង៤និង៤០ នាទីល្ងាចថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែង កើតឡើងដែល ស្ថិត នៅ ផ្ទះលេខ៤២ ផ្លូវ៦A ក្រុម១៦ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងឃ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
– ម្ចាស់ឈ្មោះ: ទេព វណ្ណារ៉ូ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ។
– មុខរបរ: លក់ដូរសំភារះតាមអនឡាញ ។
– មូលហេតុ: បណ្តាល មក ពី ឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង់: ថ្មបេតុង (ទំហំ ០៥ម៉ែត្រ× ១៣ម៉ែត្រ) ។
– ខូចខាតសំភារះ: ខូចខាតទូតាំង ទូរទស្សន័គ្រែរដែកសំភារះលក់ដូមួយចំនួន នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

  • ស្លាប់ មនុស្ស : គ្មាន ។
  • របួស មនុស្ស : គ្មាន ។
  • រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ០៣ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៣ ឡាន ស្មើ នឹង ១២ ម៉ែត្រគូប ។
  • ពន្លត់ចប់ : នៅម៉ោង ១៧:១០ នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ៕

 

 

មតិយោបល់