ព័ត៌មានជាតិ

បុ​រ​ស​​គួ​រ​​​ពិ​និ​ត្យ​​សុ​ខ​ភា​ព​​បើ​​គិ​ត​​ថា​​ខ្លួ​ន​​មាន​ប​ញ្ហា​ ​ជា​ពិ​សេ​ស​​​នោះ​​គឺ​​ប​ញ្ហា​​លឹ​ង្គ​​ខ្សោ​យ​​

​ការប្រែប្រួល​លើ​សុខភាព​របស់ អ្នក គួ​តែ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ភ្លាម​ប្រសិនបើ​អ្នក​កត់ សម្គាល់​ឃើញថា​មាន​អ្វី​កើតឡើង​មិន​ត្រឹមត្រូវ​។ ខាងក្រោម​នេះ​គឺជា​បញ្ហា​សុខភាព​សំខាន់ៗ​ទាំង ៥​សម្រាប់​បុរស ហើយក៏​ជា​រោគសញ្ញា​ដែល​អ្នក​គួរតែ​អើពើ​៖

​មហារីក​ពងស្វាស​គឺជា​ជំងឺមហារីក​មួយ​ប្រភេទ​ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់ លើ​មនុស្ស ប្រុស​វ័យ ២០ ទៅ​៣៥​ឆ្នាំ​។ ចំណុច​ដែល​កើតឡើង​មិន​ប្រក្រតី​នៅលើ​ពងស្វាស​នោះ ភាគច្រើន​មិនមែន​មហារីក តែ​គួរតែ​ទៅ​ពិភាក្សា​រក​ដំណោះស្រាយ​ឲ្យ​ច្បាស់​ផង​ដែរ ដើម្បី​បញ្ជៀ​ស​ពី​បញ្ហា​ដោយ​ចៃដន្យ​នោះ​។​

​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​មហារីក​ស្បែក ចូរ​ចៀសវាង​នូវ​ការប៉ះពាល់​ពន្លឺព្រះអាទិត្យ​នៅ ម៉ោង ១១​ថ្ងៃត្រង ដល់ ម៉ោង ៣​រសៀល​។​ប្រការ​នេះ​អ្នក​ត្រូវ​តែ​ប្រើប្រាស់​សម្លៀកបំពាក់​ដើម្បី​បិទបាំង​កុំ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ និង​លាបឡេ​ការពារ​ពន្លឺ​ថ្ងៃ ក្នុង​ករណី​បើ​អ្នក​ចង់​ឲ្យ​ស្បែក​អ្នក​ត្រ​វ​កំដៅ​ថ្ងៃ នៅពេលនោះ​។​

​បញ្ហា​បាក់​ទឹកចិត្ត បើសិន​កើត​លើ​លោក​អ្នក​ប្រហែល​ជា​លែងមាន​ចំណាប់​អារម្មណ៍​លើ​អ្វីៗ​ដែល​អ្នក ធ្លាប់​ពេញចិត្ត​ពី​មុន​ទៀត​ទេ​។ ប្រសិនបើ​អ្នក​កំពុងតែ​មាន​អារម្មណ៍​ថា​ពិបាក​ចិត្តខ្លាំង ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដែល​មាន​ជំនាញ​ខាង​បញ្ហា​ផ្លូវចិត្ត​។​

បុ​រ​ស​​គួ​រ​​​ពិ​និ​ត្យ​​សុ​ខ​ភា​ព​​បើ​​គិ​ត​​ថា​​ខ្លួ​ន​​ប​ញ្ហា​ ​ជា​ពិ​សេ​ស​​​នោះ​​គឺ​​ប​ញ្ហា​​លឹ​ង្គ​​ខ្សោ​យ​​
បុ​រ​ស​​គួ​រ​​​ពិ​និ​ត្យ​​សុ​ខ​ភា​ព​​បើ​​គិ​ត​​ថា​​ខ្លួ​ន​​ប​ញ្ហា​ ​ជា​ពិ​សេ​ស​​​នោះ​​គឺ​​ប​ញ្ហា​​លឹ​ង្គ​​ខ្សោ​យ​​

​មហារីក​ក្រពេញប្រូ​ស្តា​ត​គឺជា​ជំងឺមហារីក​មួយដែ​ល​ច្រើនតែ កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស ប្រុស​។ ជា​រៀងរាល់ឆ្នាំ មាន​មនុស្ស​ប្រុស​ច្រើនជាង ៣០០០០​នាក់​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ដឹងថា​មាន​ជំងឺ​នេះ​។ រោគសញ្ញា​ផ្សេងៗ​ទៀត​មាន​ដូចជា ឈឺ ឬ​ក្រហាយ​ពេល​នោម និង​ចេះ​តែ​ភ្ញាក់ពីដេក​នៅពេល​យប់​ដើម្បី​នោម​។ ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ទាំងនេះ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

​បុរស​ភាគច្រើន​មាន​បញ្ហា​ក្នុងការ​ធ្វើ​អោយ​លិង្គ​ឡើង​រឹង​លើ​ចំនុច មួយចំនួន​។ ប្រសិនបើ​ការឡើង​រឹង​នៃ​លិង្គ​របស់​អ្នក​មាន​បញ្ហា​អស់​ជាច្រើន សប្តាហ៍​ទៅហើយ​ចូរ​ទៅរក​ការពិភាក្សា និង​ព្យាបាល ឲ្យបាន​ឆាប់រហ័ស បើ​ថា​វា​ងាប់​វិញ ប្រាកដ​ជា​ខកបំណង​ហើយ​មួយ​ជីវិត​នេះ​។​
​ហេតុដូច្នេះ ការផ្លាស់ប្តូរ​របៀប​រស់នៅ​ដូចជា​ការសម្រកទ​ម្ងន់ និង​ការ​ហាត់ប្រាណ អាច​ដោះស្រាយ​បញ្ហា​ជះ ឥទ្ធិពល​លើ​សុខភាព មួយអន្លើ​ដែរ ហើយក៏​ជា​ចំណុច​សំខាន់​ដែល​មនុស្ស​ត្រូវតែ​អនុវត្ត​ជាប្រចាំ​៕​

មតិយោបល់