ព័ត៌មានជាតិ

កីឡាករ​វ័យក្មេង​បិសាច​ក្រហម Adnan Januzaj ល្បី​ថា​មាន​ទំនាក់ទំនង​ជាមួយ​តារាចម្រៀង Tulisa Contostavlos

​អង់គ្លេស​៖​នៅ​រដូវ​កាល​នេះដែរ កីឡាករ Adnan Januzaj រំពេច​ជាមួយនឹង​គ្នា​នេះ​ដែរ បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ នៅ Old Traford ។ មិន​ត្រឹមតែ​រឿង​លើ​វាលស្មៅ​តែប៉ុណ្ណោះ នោះទេ រឿង​ជីវិត​ផ្ទាល់ខ្លួន របស់ Januzaj កំពុង​រីក​លូតលាស់​ដូច​ផ្សិត​។​

​ថ្មីៗ​នេះដែរ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ធ្វី​ត​ទ័​រ បាន​បែកធ្លាយ​ព័ត៌មាន ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ ដោយ​បាន​បញ្ជាក់ថា ខ្សែបម្រើ​វ័យក្មេង​របស់ បិសាច​ក្រហម កំពុងតែ​មាន​ទំនាក់ទំនង​ជាមួយ​នឹង តារាចម្រៀង Tulisa Contostavlos ។​
Januzaj
​ខណៈ​ដែល កីឡាករ Adnan Januzaj មាន​អាយុ ១៨ ឆ្នាំ មិន​ដែល​មាន​រឿងអាស្រូវ​ជា​សាធារណៈ ហើយ​ស្រី​ស្រស់ Tulisa Contostavlos ត្រូវបាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ស្រី​ស្រស់​ដែល​មាន​រឿងអាស្រូវ​ផ្លូវភេទ និង​សង្សារ​ជាច្រើន នៅ​ចក្រភព​អង់គ្លេស​។​
​មិន​យូរ​ប៉ុន្មាន​នោះ​ទេ នាង Tulisa Contostavlos ត្រូវបាន​ប៉ូលិស​ទម្លាយ​រឿង​ថា មាន​ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន និង​ជា​ឈ្មួញ​កណ្តាល ហើយ​មុន​រឿង​នេះ​ដែរ​នាង​ក៏​ធ្លាប់​បាន​លេច​ធ្លាយ​វីដេអូ​ឃ្លិប​សិច​ផងដែរ​។​

​សម្រាប់ នាង Tulisa Contostavlos និង Adnan Januzaj មាន​អ្នកគាំទ្រ​ជាច្រើន​ថា​មិន​អាច​ទៅ​រួច​នោះ​ទ ព្រោះថា អ្នក​ទាំង​ពីរ​ហាក់បីដូច​ជា​បងស្រី និង​ប្អូនប្រុស ដោយ​មាន​អាយុ ខុស​ត្រូវ​គ្នា​រហូត​ដល់ ៧ ឆ្នាំ​ហើយ​រឿង​នេះ​ដែរ​ជា​អន្ទាក់​របស់ Tulisa Contostavlos ចំពោះ​ខ្សែបម្រើ​វ័យក្មេង​រូបនេះ​តែប៉ុណ្ណោះ​។​
​មុន​លេច​ឭ​ទំនាក់ទំនង​រវាង នេះ នាង Tulisa Contostavlos ក៏មាន​ទំនាក់ទំនង​ជាមួយ​នឹង Danny Simpson តែ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​បាន​ត្រឹមតែ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​ក៏​ចែក​ផ្លូវ​គ្នា​៕
ទស្សនាវីដេអូឃ្លិបបង្ហាញពីជំនាញ់ Adnan Januzaj លើទីលាន​ដូចខាង​ក្រោមនេះ​៖

មតិយោបល់