ព័ត៌មានជាតិ

ទំពាំងស្អុយចំនួន២ត្រូវសមត្ថកិច្ចចាត់ការហើយ!

ភ្នំពេញ: នៅវេលា ម៉ោង ១៥និង០០នាទី កថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៩ ម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅ ចំណុចមុខក្លោងទ្វារវត្តសន្សំកុសល ផ្លូវ លេខ២៧១ ភូមិ សន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ក៏បានឃាត់ ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ ពីបទជួញដូរដោយ ខុស ច្បាប់ នូវ សារ ធាតុ ញៀន ដែល មាន ឈ្មោះ
១-ឈ្មោះ សេង វ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ទីលំនៅ មិនពិតប្រាកដ ។
២-ឈ្មោះ ឈន ស្រីម៉ុច ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះ គ្មានលេខ ផ្លូវលំ ភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់ក្នុងនោះធំ០៣កញ្ចប់និងតូច១០កញ្ចប់ក្រដាសសម្រាប់ជក់ថ្នាំញៀនចំនួន០២កូនថង់, កូនថង់ប្លាស្ទិចមួយចំនួន,កាបូបដៃ០១,ទូរស័ព្ទចាស់ដៃចំនួន០២គ្រឿង និង ម៉ូតូ០១គ្រឿង ម៉ាកស្គូបពី ពណ៌សលាយកាប់ស្តាំង ពាក់ស្លាកលេខ ភ្នំពេញ 1BV 0593 ។

បច្ចុប្បន្ន ជន សង្ស័យទាំង២ត្រូវបានឃាត់ ខ្លួននៅ អធិការដ្ឋាននគរ បាល ខណ្ឌមានជ័យ ដើម្បី កសាង សំណុំ រឿងចាត់តាមនីតិវិធី៕

 

មតិយោបល់