ព័ត៌មានជាតិ

បរិស្ថានល្អ ផ្លូវស្អាត សេវាកម្មល្អ ស្មើនិងយើងស្អាតទាំងអស់គ្នា

សៀមរាប: នៅព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០១៩នេះ ក្នុងអំឡុងពេល ចុះគោលដៅ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃ អធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយមានការណែនាំពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានរួមគ្នាធ្វើការបោសសម្អាត ប្រមូលសំរាម ដែលបងប្អូនប្រជាពលរដ្ឋ យកបោះចោល ដោយគ្មានភាពទទួលខុសត្រូវ នៅចំណុចផ្លូវកែង តាមបណ្តោយផ្លូវទៅប្រាសាទអង្គរវត្ត ។

រួមគ្នាពិចារណាឡើងវិញ ដើម្បីក្នុងក្រុងសៀមរាប មានភាពស្រស់ស្អាត និងបរិស្ថានល្អ ៕

មតិយោបល់