ព័ត៌មានជាតិ

បុរសចិនម្នាក់ស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ

ព្រះសីហនុ: បុរសជនជាតិចិនម្នាក់ស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរត្រូវបានដឹកដោយរថយន្តសាមុយមន្ទីរពេទ្យចម្ការចេក ទៅរក្សាទុកនៅភ្នំពេញ តាមរយ:ក្រុមហ៊ុន OSBORN FUNERAL SERVICE ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៨និង១៤នាទី មានករណីជនបរទេសម្នាក់ ស្លាប់ នៅមន្ទីរពេទ្យចម្ការចេក ស្ថិតត្រង់ចំណុច០៨ ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះ មានឈ្មោះ XIAO CHU ភេទប្រុស សញ្ជាតិចិន អាយុ ៣០ឆ្នាំ មិនមានលិខិតឆ្លងដែនជាប់ខ្លួន។

តាមការបំភ្លឺពីគ្រូពេទ្យ ដែលនៅប្រចាំការនៅមន្ទីរពេទ្យ ព្យាបាលជំងឺបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានមកព្យាបាលជំងឺត្រង់ក្បាលមូលហេតុដោយសារគេវាយត្រូវត្រង់ក្បាល រួចក៏សម្រាកនៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះមានអាការ:ធ្ងន់ធ្ងរពេក ក៏បញ្ជូនមកបន្ទប់សង្គ្រោះបន្ទាន់ ហើយប្រហែលជា១ម៉ោងក្រោយមក ក៏បានដាច់ខ្យល់ស្លាប់តែម្តង។
ឆ្លងតាមការពិនិត្យកោសល្យវិច្ច័យ ពីសមត្ថកិច្ចបច្ចេកទេស វិទ្យាសាស្រ្ត និងគ្រូពេទ្យព្យាបាលបានឲ្យដឹងថា សាក សពស្លាប់ ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។
សាកសពជនគ្រោះ ត្រូវបានដឹកដោយរថយន្តសាមុយមន្ទីរពេទ្យចម្ការចេក ទៅរក្សាទុកនៅភ្នំពេញ តាមរយ:ក្រុមហ៊ុន OSBORN FUNERAL SERVICE ៕

មតិយោបល់