ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ ចង.កសម្លាប់ខ្លួន ក្នុងបន្ទាយទាហានវរសេនាតូចលេខ១តាឡែក អ្នកកាសែតចង់បានព័ត៌មានលម្អិតពីលោកអធិការ ឆ្លើយថាជាប់រវល់

កំពង់ធំៈ កាលពីវេលាម៉ោង៥ និង ២៥នាទីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មានការភ្ញាក់យ៉ាងខ្លាំង ដោយមន្ត្រីយោធាម្នាក់ បានធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) ក្នុងបន្ទាយទាហានវរសេនាតូចលេខ១តាឡែក ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ឆេង ស៊ើយ ហៅ(អ៊ុន) ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាមន្ត្រីយោធា នៅសេនាតូចលេខ១តាឡែក ដោយយកក្រមាទៅចង.កនឹងឃ្នៀបផ្ទះ ក្នុងបន្ទាយ (ស្លាប់)។

ក្រោយកើតហេតុ សមត្ថកិច្ចពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យសព បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ចង.កប្រាកដមែន រួចក៏ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ ករណីនេះ សារព័ត៌មាន Post News បានទាក់ទងទៅលោកអធិការស្រុកប្រាសាទបល្ល័ង្ក ដើម្បីចង់បានព័ត៌មានលម្អិត លោកបានឆ្លើយយ៉ាងខ្លីថា ពិតជាមានមែន ហើយមិនបានបញ្ជាក់អ្វីទៀតទ្បើយ ដោយអះអាងថា ជាប់រវល់ សង្ស័យលោកព្យាយាម មិនចង់ផ្ដល់ព័ត៌មានដល់អ្នកកាសែតហើយ៕

មតិយោបល់