កណ្ដាលៈ នៅវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំ បញ្ជាពីលោកអធិការនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពាមឧកញ៉ាអុង បានចុះបង្រា្កបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ) នៅចំណុចផ្ទះឈ្មោះ ចក់ ថន ភូមិវាលធំ ឃុំពាមឧកញ៉អុង ស្រុកល្វាឯម ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖
– ម៉ូតូ០៥ គ្រឿង
– កង់ ០២ គ្រឿង
– សន្លឹកបៀរចំនួន ៥២០សន្លឹក
– ប្រអប់បៀរ ១០ ហ៊ូ
– កម្រាលចំនួន ០២
ករណីនេះ មនុស្សបានរត់គេចខ្លួនអស់ ដោយឡែកម្ចាស់ផ្ទះទីតាំង ត្រូវបានកោះហៅមកធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាលស្រុក ត្រូវថ្នាក់ស្រុកស្នើសុំគោលការណ៍អប់រំ កម្រិតនៅថ្នាក់មូលដ្ឋាន៕
មតិយោបល់