ព័ត៌មានជាតិ

រន្ទះបាញ់ និងខ្យល់កន្រ្តាក់ ផ្ដាច់ជីវិតមនុស្សម្នាក់ និងបំផ្លាញផ្ទះជាច្រើនខ្នង នៅខេត្តបាត់ដំបង

បាត់ដំបង: កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មានករណីភ្លៀងលាយខ្យល់កន្រ្តាក់ និងរន្ទះបាញ់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង។

ហេតុការណ៍នេះ បានកើតឡើងលើស្រុកចំនួន ៣ ដែលផ្ទះខូចខាតសរុបមានចំនួន ២៨ខ្នង (របើកដំបូល ២៥ខ្នង ដើមឈើរលំសង្កត់ ១ខ្នង របើកជញ្ជាំង ១ខ្នង និងរលំទាំងស្រុង ១ខ្នង)

១/ស្រុកមោងឫស្សី
ខូចខាតផ្ទះចំនួន ២២ខ្នង (របើកដំបូល ២១ខ្នង និងដើមឈើសង្កត់ ១ខ្នង) ស្ថិតក្នុងឃុំចំនួន ៥៖
-ឃុំគាររបើកដំបូលចំនួន ១ខ្នង។
-ឃុំជ្រៃដើមឈើសង្កត់លើ ១ខ្នង។
-ឃុំកកោះរបើកដំបូលចំនួន ២ខ្នង។
-ឃុំព្រៃតូចរបើកដំបូលចំនួន ២ខ្នង។
-ឃុំតាលាស់របើកដំបូលចំនួន ១៦ខ្នង។
២-ស្រុករតនមណ្ឌល
ខូចខាតផ្ទះចំនួន ១ខ្នង និងរន្ទះបាញ់ ស្លាប់មនុស្សម្នាក់។ ជនរងគ្រោះមានឈ្មោះ ញ៉ែម ចាន់ធារ៉ា ភេទស្រី អាយុ ១៨ឆ្នាំ។
៣-ស្រុកឯកភ្នំ
ខូចខាតផ្ទះចំនួន ៥ខ្នង (របើកដំបូល ៣ខ្នង របើកជញ្ជាំង ១ខ្នង និងរលំទាំងស្រុង ១ខ្នង)៕

មតិយោបល់