ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ធ្វើសកម្មលួចម៉ូតូមន្ត្រីប៉ូលិសប៉ុស្ដិ៍រដ្ឋបាលនគរបាលជើងឯក រួចដោះស្លាកលេខដូរទៀត ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីជនសង្ស័យ ២នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់មន្ត្រីប៉ូលិសម្នាក់ ដែលបម្រើការងារនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលជើងឯក រួចក៏ត្រូវមន្ត្រីប៉ូលិសតាមចាប់យកវិញបានម្នាក់ ខណ:បក្ខពួកម្នាក់ទៀត គេចខ្លួនបាត់ស្រមោល។

កើតហេតុវេលាម៉ោង ២ និង ៤០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យមានអាយុ ៤០ឆ្នាំ បច្ចុប្បន្នកំពុងត្រូវបានសមត្ថកិច្ចសួរនាំ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ។

សូមបញ្ជាក់៖ ម៉ូតូដែលជនសង្ស័យ លួចនោះ បានដោះស្លាកលេខដូរ ព្រៃវែង 1M-2366 ដែលស្លាកលេខដើម នគរបាល 1-2493 បើមានបងប្អូនណាបាត់ស្លាកលេខ អាចមកដាក់ពាក្យបណ្ដឹង និងយកឯកសារពាក់ព័ន្ធ មកផ្ទៀងផ្ទាត់យកទៅវិញបាន៕

មតិយោបល់