ព័ត៌មានជាតិ

សូមបងប្អូន!ប្រុងប្រយ័ត្នអាកាសធាតុក្ដៅខ្លាំង! អគ្គិភ័យឆេះចម្ការប្រេងខ្យល់

កំពង់ធំ: នៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ទី១ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យឆេះ០២លើក
១/ករណីឆេះព្រៃនៅទល់មុខវរសេនាតូចលេខ១ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។
មូលហេតុ: ធ្វេសប្រហែសដុតសំរាមបណ្តាលឲ្យរាលដល់ព្រៃ។

២/ករណីឆេះចម្ការប្រេងខ្យល់ ត្រង់ចំណុចទល់មុខសួនអាពាហ៍ពិពាហ៍ ភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ
-ម្ចាស់ចម្ការមានឈ្មោះ កុក លន់ ភេទប្រុស អាយុ ៥២ឆ្នាំ ឆេះចម្ការអស់ប្រហែល៥ហិចតា។

ក្នុងហេតុការណ៍នេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានចេញអន្តរាគមន៍ចំនួន ០១គ្រឿង និងរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋានខេត្តកំពង់ធំចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៧រថយន្តស្មើនឹង៣០ម៉ែត្រគុប រលត់ទាំងស្រុងមិនបង្កឲ្យរងរបួសមនុស្ស ឆេះបន្តទៀតឡើយ។ កម្លាំងជំនាញខេត្តនិងកម្លាំងស្រុកកំពង់ស្វាយបានចុះអន្តរាគមន៍ចំនួន១៨នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក ហាយ គឹមហ៊ុន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះ រួមជាមួយលោកវរសេនីយ៍ទោ យន់ ឆៃយាន អធិការរងទទួលផែនការងារអគ្គិភ័យស្រុកកំពង់ស្វាយ៕

មតិយោបល់