ព័ត៌មានជាតិ

ជនជាតិទួគីម្នាក់រួមទាំងថ្នាំញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្រុងកំពត

កំពត: ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង ៥និង១៥ នាទី កម្លាំងជំនាញខេត្តនិងកម្លាំងអធិការក្រុងកំពត បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន (ចំណុចបេនឡាន) ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។
ដែលឃាត់ខ្លួនជនសង្ស័យបានចំនួន១ នាក់ ឈ្មោះ ELITOK ROBIL ជនជាតិទួគី ភេទប្រុស អាយុ ៥២ ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ និងដកហូតបានថ្នាំញៀនចំនួន ០៣ កញ្ចប់ ទម្ងន់ចំនួន ៨,៦៩ ក្រាម និងជញ្ជីងថ្លឹងថ្នាំចំនួន ០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានប្រគល់ឲ្យកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញយកទៅចាត់ការតាមនីតិវិធី៕

 

មតិយោបល់