ភ្នំពេញៈ នៅវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីចោរលួច (ម៉ូតូ) ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ណូ វីរៈ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍ជើងឯក មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ កិច ឈិនចិន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាអ្នកកាសែតវីរៈជ័យ ស្នាក់នៅផ្ទះជួលផ្លូវលំ ស្ថិតក្នុងភូមិប្រាំបីឆោមកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានត្រឡប់ មកពីការពារនៅរដ្ឋសភាវិញ រួចទុកម៉ូតូនៅក្រោមផ្ទះ ហើយឡើងសម្រាកលើផ្ទះ ក្នុងភូមិកើតហេតុ។ លុះដល់វេលាម៉ោង ២និង០០នាទីរសៀល ឮសំទ្បេងបញ្ឆោះម៉ូតូ ក៏ស្ទុះចុះមកក្រោម ឃើញជនសង្ស័យជិះចេញទៅ ហើយបានស្រែកតាមវិទ្យុទាក់ទង ឲ្យកងការពារគោលខាងមុខជួយស្ទាក់ចាប់បាន ត្រង់ចំណុចស្ពាន់បាកប៉ុស្តិ៍លេខ៥ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយធ្វើការសាកសួរ ជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលជើងឯក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់