បន្ទាយមានជ័យៈ កាលពីអំឡុង ចូលឆ្នាំប្រពៃណីខ្មែរ រួច មានប្រជាពលរដ្ឋឈ្មោះម៉ឺនលី ហៅយ៉ុតសារឿន ភេទប្រុស អាយុ55ឆ្នាំ រស់នៅភូមិស្រែរល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាអតិតយុទ្ធជន បានផឹកស្រាស្រវឹងជាប្រចាំ មានសតិមិនល្អ បាត់ពីផ្ទះ ដោយបងប្អូនសាច់ញាត្តិរកមិនឃើញ លុះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៤និង០០នាទីល្ងាច ទើបប្រជាពលរដ្ឋប្រទះឃើញសាកសព ដោយមានស្នាមសត្វឆ្កែរ អូស នៅសល់តែគ្រោងឆ្អឹង នៅត្រង់ចំណុចស្រែរស្រះ ក្បែរស្រះទឹក ក្នុងប្រឡាយ ខាងត្បូងភូមិស្រែរល្អចំងាយប្រមាណ200ម៉ែត្រ តាមកាបញ្ចាក់ពីមេភូមិ និងប្រជាពលរដ្ឋ បងប្អូនសាច់ញ្ញាត្ត បានបញ្ចាក់អះអាងថា សាកសពពឹតជាឈ្មោះខាងលើពឹតប្រាកដមែន នឹងពឹតជាស្រវឹងស្រាជាប្រចាំ ហើយពេលជួបប្រជាពលរដ្ឋក្នុងភូមិ តែងតែសុំប្រាក់គេឯងដើម្បីទិញស្រាផឹកជានិច្ច។
ក្នុងករណីនេះក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានសហការណ៍ជាមួយ មេភូមិ ធ្វើការពិនិត្យសពពុំឃើញមានភស្តុតាងអ្វី ដែលពាក់ព័ន្ធលើបទល្មើសទេទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់