ខេត្តសៀមរាប:ព្រហស្បតិ៍ ៦រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣
ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក នួន ស័ក្តិចំរេីនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ។
នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០២:០០នាទី កម្លាំងសមត្ថកិច្ចយើងបានល្បាតក្នុងភូមិសាស្រ្ត ក្នុងក្រុងសៀមរាប ក៏ឃាត់បានជនសង្ស័យចំនួន០៣នាក់ ដែលព្យាយាមបើកម៉ូតូគេចពីសមត្ថកិច្ច ដោយមានសង្ស័យសមត្ថកិច្ចបាននាំខ្លួនមកសួរនាំ ក្រោយពីសួរនាំ ជនសង្ស័យទាំងបីបានឆ្លើយសារភាពថា ពួកខ្លួនបានរត់ពីសមត្ថកិច្ច ក្រោយពេលដែលពួកខ្លួនយកកាំបិតដេញកា,ប់គូរជម្លោះមិនបានសម្រេច ។
សូមបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០២:៥០នាទី នៅចំណុចផ្លូវបំបែកក្បែរ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សា (ដេញកា,ប់មនុស្ស ហេីយកា,ប់ម៉ូតូ) បង្កឡេីងដោយជនសង្ស័យខាងលេី រួមទាំងបក្ខពួក (គេចខ្លួន)
ជនសង្ស័យខាងលេីបានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០២:៥០នាទី នៅចំណុចផ្លូវបំបែក ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខ្លួនជាមួយនិងបក្ខពួក( គេចខ្លួន ) បានធ្វើសកម្មភាពដេញកា,ប់មនុស្ស តែរត់រួច ហើយទុកម៉ូតូចោល បន្ទាប់មកពួកខ្លួនបានកា,ប់ម៉ូតូ និងបានយកផ្លាកលេខទៅបោះចោល នៅតាមផ្លូវទៅខេត្តបន្ទាយមានជ័យ ចំណែកម៉ូតូក្រោយពីធ្វើសកម្មភាពហើយខ្លួនបានប្តូរអាវម៉ូតូពីពណ៌ស ទៅពណ៌ខ្មៅ នៅខេត្តបន្ទាយមានជ័យ ។ មូលហេតុ: ដោយសារក្រុមជនសង្ស័យ ខឹងនឹងក្រុមជនរងគ្រោះនិយាយឌឺដង ដាក់ពួកខ្លួន ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖
០១-ឈ្មោះរុំ ប៊ុនរ៉ង ហៅ ចេក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរចុងភៅ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
០២-ឈ្មោះផាត សាអង្គ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិគោរដ្ឋាន ឃុំអូរអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ និងទីលំនៅបច្ចុប្បន្ននៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
០៣-ឈ្មោះភួយ សុភា ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិចុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
រីឯបក្ខពួកជនសង្ស័យ(គេចខ្លួន) កម្លាំងនគរបាលយេីងកំពុងស្រាវជ្រាវបន្ត ។
+វត្ថុតាងដកហូតបាន៖ ម៉ូតូជនសង្ស័យចំនួន ០២គ្រឿង កាំបិ,តព្រា កែច្នៃចំនួន ០២ដើម ។
-កម្លាំងយើងបានធ្វើស្វែងរកសារធាតុញៀនលើជនសង្ស័យទាំង០៣នាក់ ជាលទ្ធផល អវិជ្ជមាន ។
ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ៕
↘️ ប្រសិនបើ បងប្អូនប្រជាពលរដ្ឋជួបបញ្ហាពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ
សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង
️☎️ 097 778 0123 , 012 460 570
មតិយោបល់