ព័ត៌មានជាតិ

ប្រទះឃើញ វ៉ាលីត្រូវគេយកមកផ្លុងចោល នៅទល់មុខផ្ទះអភិបាលខេត្តកោះកុង

កោះកុង: កាលពីវេលាម៉ោង ៦ និង ២៣នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋ រាយការណ៍ប្រាប់ថា មានអ្នកណាយកវ៉ាលីមកបោះចោលនូវជាប់របងដីតាយូ រី ទល់មុខផ្ទះអភិបាលខេត្ត ស្ថិតនៅភូមិ ៤ដងទង់។

ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងបានចុះទៅដល់ឃើញមានវ៉ាលីចំនួន ៤ និងថង់ដាក់ខោអាវគ្រឿង សម្រាប់តុបតែងខ្លួនរបស់ស្ត្រីមួយចំនួន ទុកនៅលើបង់ជាប់របងផ្ទះតាយូ រី បន្ទាប់កម្លាំងអធិការបានសហការ ជាមួយកម្លាំងការិយាល័យបច្ចេកទេស ការិយាល័យកម្រិតធ្ងន់ ចុះពិនិត្យសម្ភារ:ទាំងអស់នោះ នៅក្នុងវ៉ាលីទី១ ពណ៌ផ្កាឈូក មានខោចម្រុះចំនួន១៤ អាវចម្រុះ២៧ វ៉ាលីទី២ ពណ៌ផ្កាឈូកមានខោ២ ស្បែកជើង៣គូរ និងសៀវភៅអក្សរចិន មួយក្បាល វ៉ាលីទី៣ ពណ៌ទឹកប្រាក់ មានខោចម្រុះ៤ អាវចម្រុះ៥ ស្បែកជើង៣គូ និងសំឡីអនាម័យសម្ភារ:ប្រើប្រាស់របស់ស្ត្រីមួយចំនួន វ៉ាលីទី៤ ពណ៌ខៀវ ស ខ្មៅ មានខោចម្រុះ ៩ អាវចម្រុះ៧ ស្បែកជើង ៣គូ សៀវភៅអក្សរចិនមួយក្បាល កាតសម្គាល់ខ្លួនមួយសន្លឹក កាតធានាគាមួយសន្លឹក ចំណែកស្បោងដាក់នៅលើបង់ជាប់ របងផ្ទះតាយូរី មានខោ២ អាវចម្រុះ៦ និងសម្ភារ:ប្រើប្រាសគ្រឿងសំអាងស្ត្រីមួយចំនួន។

ក្រោយពីពិនិត្យរួចសម្ភារ:ទាំងអស់នេះ សមត្ថកិច្ច បានយកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលក្រុង រងចាំស្រាវជ្រាវរកម្ចាស់៕

មតិយោបល់