ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ខ្យល់កន្រ្តាក់ និងភ្លៀង វាយប្រហារ បណ្ដាលឲ្យស្លាប់បុរសម្នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៩ មានករណីភ្លៀង លាយខ្យល់កន្រ្តាក់ បណ្តាឲ្យស្លាប់មនុស្សម្នាក់ និងរលំផ្ទះ០១ខ្នង
ស្ថិតនៅភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់។

ជនរងគ្រោះឈ្មោះ ចិន រិន ភេទប្រុស អាយុ៥០ឆ្នាំ មានស្រុកកំណើតនៅភូមិគន្ធំ ឃុំច្រនាង ស្រុកបារាយណ៍។

ការខូចខាត៖ រលំផ្ទះ០១ខ្នងទំហំ៥មx៧ម ធ្វើអំពីឈើប្រក់ស័ង្កសី និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត៕

មតិយោបល់