ព័ត៌មានជាតិ

កាមរីឆ្លាមបើកលឿនពេក រេចង្កូតធ្លាក់ពីចិញ្ចើមផ្លូវក្រឡាប់ជាច្រើនត្រឡប់ អ្នកជិះក្នុងរថយន្តរងរបួស

(ព្រះសីហនុ):រថយន្តកាមរីឆ្លាមមួយគ្រឿងជិះគ្នា២នាក់ ត្រូវបានគេរាយការណ៍ថា បើកក្នុងល្បឿនលឿន ទិសដៅពីព្រះសីហនុទៅភ្នំពេញ បានរេចង្កូតមកខាងស្តាំដៃ បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ រថយន្តរងការខូចខាតធ្ងន់ធ្ងរ ដោយឡែកមនុស្ស២នាក់រងរបួស។
ហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៌ដោយខ្លួនឯងនេះ បានកើតឡើងនៅម៉ោងប្រមាណ១២រសៀលថ្ងៃទី១៧មេសា លើផ្លូវជាតិលេខ៤ ត្រង់នៅចំនុចចន្លោះគីឡូម៉ែត្រលេខ១៧០-១៧១ ស្ថិតនៅភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានប្រាប់ថា អ្នកបើកបររថយន្ត ឈ្មោះ លេង ម៉េងហ៊ាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ និងអ្នករួមដំណើរ មានឈ្មោះ ខាន់ សេងតុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅសង្កាត់ ទួលទំពូង១ ខណ្ឌចម្ការមន ក្រុងភ្នំពេញ ។
ក្រោយកើតហេតុរថយន្តត្រូវបានម្ចាស់ស្ទូចយកទៅជួសជុលនៅ ភ្នំពេញ៕



មតិយោបល់