(កូរ៉េ)៖ ឆាប់ៗខាងមុខនេះ លោក Park Jin Young ដែលគេស្គាល់ថា ជាតន្រ្តីករ និងជាស្ថាបនិកនៃក្រុមហ៊ុនកម្សាន្ត JYP Entertainment ដ៏ធំមួយប្រចាំប្រទេសកូរ៉េខាងត្បូង នឹងចេញបទថ្មីនៅពាក់កណ្ដាលខែមេសា ដែលបច្ចុប្បន្នលោកកំពុងត្រៀមលក្ខណៈ និងរៀបចំការបញ្ចប់ការធ្វើវា នេះបើតាមការឲ្យដឹងពីប្រភពឧស្សាហកម្មកម្សាន្ត។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ សម្រាប់អាល់ប៊ុមបទចម្រៀង comeback ថ្មីនេះក៏ នឹងវត្តមាននៃការចូលរួមបង្កើតជាមួយនឹងក្រុមតារាចម្រៀងស្រី TWICE ក្នុងផលិតកម្មរបស់លោកផងដែរ ដែលនេះជាបង្ហាញឲ្យឃើញថា មិនមែនតែក្រុមតារាចម្រៀងរ៉ុកប្រុស Day6 ប៉ុណ្ណោះទេ ដែលទទួលបានការលើកស្ទួយ ពីម្ចាស់ផលិតកម្មមួយនេះ។
សម្រាប់បទចម្រៀងថ្មី ដែលនឹងត្រៀមចេញរយៈពេលខាងមុខនេះ ត្រូវបានគេដឹងថា វាជាប្រកួតប្រជែងយ៉ាងខ្លាំងក្លា រវាងម្ចាស់ផលិតកម្ម និងអ្នកសិល្បៈករផ្ទាល់ខ្លួនផងដែរ៕
មតិយោបល់