ព័ត៌មានជាតិ

ចោរលួចកង់បីមិនបានសម្រេចម្នាក់ ត្រូវម្ចាស់ឃើញទាន់ ចាប់វាយសល់ដង្ហើមចង្រិត

ភ្នំពេញ: ជនសង្ស័យជាចោរម្នាក់ដែលបានធ្វើសកម្មភាពលួចម៉ូតូកង់បីមិនបានសម្រេច ត្រូវម្ចាស់ទាន់ ដេញចាប់បានវាយនៅសល់តែដង្ហើមចង្រិត កាលពីវេលាមម៉ោង៨និង១០នាទីយប់ថ្ងៃទី ១៧ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោម ទល់មុខក្រុមហ៊ុនហុងដា ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួកគោគ ។

តាមប្រភពនៅកន្លែងកើតហេតបានឲ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាព លួចម៉ូតូកងបី នៅក្បែរោងបុណ្យ ហើយភ្លាមៗនោះម្ចាស់កង់បី ឃើញទាន់ក៏ស្រែកឆោឡោ ដេញចាប់ជនសង្ស័យនេះបានភ្លាមៗ ។ ដោយប្រពលរដ្ឋនោះទ្រាំមមិនបានក៏ដាក់មួយដៃមួយជើងម្នាក់ ធ្វើឲ្យជនសង្ស័យនោះរងរបួសយ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់ពីកើតហេតុ ជនសង្ស័យត្រូវបានសមត្តកិច្ចលើកដាក់រថយន្តសាមុយ យកទៅសង្រោះនៅមន្ទីពេទ្យលោកសង្ឃភ្លាមៗ ហើយនិងទទួលពាក្យបណ្តឹងពីជនរងគ្រោះដើម្បីចាត់ចែងតាមផ្លូវច្បាប់៕

មតិយោបល់