ភ្នំពេញៈ បុរសម្នាក់កើតក្តីមួរម៉ៅហើយឈានទៅប្រើហិង្សាដោះមួកសុវត្ថិភាពពីក្បាលវាយកញ្ចប់រថយន្តម៉ាក ហាយលែនឌ័រពីក្រោយបែក គ្រាន់តែរឿងរថយន្តនោះឈប់ដើម្បីដាក់បន្លែ។
ហេតុការណ៍ខ្វះការអធ្យាស្រ័យគ្នា និងមិនគួរកើតនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៥០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌគោក ពោលគឺខាងមុខផ្សារដើមគរតែម្តង។
បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មានរបស់ Post News បានឲ្យដឹងថា ភាគីខាងម៉ូតូដែលជិះម៉ូតូសង់សេ១២៥ បានខឹងនឹងភាគីខាងរថយន្តដែលបានឈប់រថយន្តនៅកណ្តាលផ្លូវ ហើយម៉ូតូបានស៊ីផ្លេ ដោយមើលខាងរថយន្តមិនព្រមជៀស ក៏កើតក្តីមួរម៉ៅ ទាញមួកសុវត្ថិភាពីក្បាលវាយបែកខ្ចាយកញ្ចក់រថយន្តនោះពីក្រោយតែម្តង៕







https://youtu.be/JyCTbDGUhow
https://youtu.be/TLdNhZuAQq8
https://youtu.be/3hQmb6cZflU
មតិយោបល់