ព័ត៌មានជាតិ

(មានវីដេអូ) ម៉ូតូ ០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់សា្រល ០៣នាក់

ភ្នំពេញ: កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ​ដោយម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ខណ:ពេលឆ្លងផ្លូវ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បងជីវិតមានឈ្មោះ អ៊ុង សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ​យុវជនពីរនាក់ជិះម៉ូតូវ៉ែវមួយគ្រឿង ស្លាកលេខភ្នំពេញ1BV-2640 តាមបណ្ដោយផ្លូវ១៨២ ទិសដៅពីកើតទៅលិចលុះមកដល់ចំនុចកើតហេតុកែងផ្លូវ២៥៧ បម្រុងបត់ឆ្លងផ្លវ ត្រូវបានម៉ូតូមួយគ្រឿងទៀតម៉ាកសង់០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FM-2470 ជិះដោយយុវជនមានគ្នាពីរនាក់ បើកពីលិចទៅកើតយ៉ាងលឿនចាប់ហ្វាំ្រងមិនទាន់ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យបោកនិងថ្នល់រងរបួសធ្ងន់បីនាក់និងម្នាក់របួសស្រាល ហើយត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យត្រូវបានដាច់ខ្យល់ស្លាប់ម្នាក់ខាងម៉ូតូវ៉ែវ រួចក៍ដឹកបញ្ជូញមកកន្លែងកើតហេតុវិញដើម្បីស្វែងរកសាច់ញ្ញាតិ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើវាស់វែងយកមធ្យោបាយពាក់ព័ន្ធទៅកាន់ការិយាល័យចរាចរណ៍ជើងគោកស្នងការាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយជាក្រោយ។ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់