ព័ត៌មានជាតិ

ជនបរទេសឥណ្តូនេស៊ីម្នាក់ដោយសាររអិលម៉ាស៊ីនគៀបជាប់និងជញ្ជាំងឡានស្លាប់មួយរំពេចនៅចំណុចក្រុមហ៊ុនកិនថ្មHTTK

កំពង់ស្ពឺ: ជនជាតិឥណ្តូនេស៊ីម្នាក់ស្លាប់ដោយសារតែការឆ្វេសប្រហែសស្ទួចម៉ាស៊ីនខូចយកទៅជួសជុលដាក់លើឡានរអិលម៉ាស៊ីនថយក្រោយគៀបជាប់និងជញ្ជាំងឡានស្លាប់ភ្លាមៗមួយរំពេចកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង២និង៣០នាទីនៅចំណុចក្រុមហ៊ុនកិនថ្មHTTKស្ថិតនៅភូមិព្រៃវាវ ឃុំធម្មតាអ រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ឲ្យដឹងពីជំនាញនគរបាលខេត្ដនិងនគរបាលស្រុកសំរោងទងជនរងគ្រោះមានឈ្មោះ SAHID ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរជាងម៉ាស៊ីនជនជាតិឥណ្ឌូនេស៊ីមុនកើតហេតុជនរងគ្រោះបានប្រើឲ្យឈ្មោះផនផល្លាភេទប្រុស​អាយុ២២ ឆ្នាំបើកឡានចាំដឹកម៉ាស៊ីនឡានខូចយកទៅដាក់ក្នុងរោងជាងដើម្បីជួសជុលដោយមានឈ្មោះឃឹមសៀហៅយុង ភេទប្រុស អាយុ៤២ឆ្នាំ អ្នកបើកគ្រឿងចក្រ(អាអិច)ស្ទូចម៉ាស៊ីនដាក់លើឡានហើយជនរងគ្រោះនិងឈ្មោះសូថាភេទប្រុសអាយុ៥៣ឆ្នាំមុខរបរកម្មករអ្នករៀបចំស៊ីញ៉ូស្ទួចម៉ាស៊ីនដាក់លើឡានត្រឹមត្រូវ។ក្រោយមកជនរងគ្រោះប្រើឲ្យឈ្មោះសូថាចុះពីលើឡានវិញដោយជនរងគ្រោះជាអ្នកឈរទប់ម៉ាស៊ីនម្នាក់ឯងពេលដល់ក្នុងរោងជាងឈ្មោះសូថាបានឡើងលើឡានយកខ្សែកាបកៅឡាក់បំរុងស្ទួចម៉ាស៊ីនចុះស្រាប់តែឃើញជនរងគ្រោះគៀបម៉ាស៊ីនជាប់ខ្ទប់និងជញ្ជាំងឡានបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយពីការពិនិត្យនិងស្រាវជ្រាវស៊ើបអង្កេតករណីគ្រោះថ្នាក់ខាងលើនេះបណ្ដាលមកពីកត្ដាឆ្វេសប្រហែសពីជនរងគ្រោះ”ម៉ាស៊ីនឡានរអិលមកគៀបជាប់និងជញ្ជាំងឡាន”បច្ចុប្បន្នសាកសពបានប្រគល់ជូនជំនាញដើម្បីចាត់ចែងតាមនីតិវិធីជូនក្រុមគ្រួសារនិងសាច់ញាតិ៕

 

មតិយោបល់