កណ្ដាលៈ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥និង៣០នាទីនៅចំណុចក្នុងបរិវេណបុរីមនោរម្យព្រែកតាទែន ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ញឹម សែ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ វិស្វករអគ្គិសនី មានទីលំនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។
ជនសង្ស័យឈ្មោះ លួង គីមឡាយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទឹកនិងភ្លើង
-ស្រុកកំណើត៖ភូមិមេសព្រះច័ន្ទ ឃុំមេសព្រះច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង
-ទីលំនៅបច្ចប្បន្ន៖ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោម (-) ។
វត្ថុតាងចាប់យក៖
-ខ្សែភ្លើងម៉ាក KEY STONE ចំនួន ០៥ ដុំ ទម្ងន់សរុប ១៩ គីឡូ ។
មធ្យោបាយ
-ម៉ូតូ ០១ គ្រឿង ម៉ាក today ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HY 3706 ។
សភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ លួង គីមឡាយ បានជិះម៉ូតូរបស់ខ្លួនម៉ាកម៉ាក today ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HY 3706 ពីផ្ទះជួលនៅសង្កាត់ទឹកថ្លា មកធ្វើការជាជាងតទឹក និងភ្លើង នៅក្នុងផ្ទះល្វែងបុរីមនោរម្យព្រែកតាទែន ក្នុងភូមិ ឃុំ កើតហេតុខាងលើ ដោយក្នុងពេលនោះមេការឈ្មោះ សែ ភេទប្រុស បានបើកខ្សែភ្លើង ម៉ាក KEY STONE មានពណ៌ ខ្មៅ និងពណ៌
ខៀវ ពីក្នុងឃ្លាំងមកឲ្យជនសង្ស័យត
ក្នុងផ្ទះល្វែង បន្ទាប់ពី តខ្សែភ្លើងក្នុងផ្ទះល្វែងរួច ពេលល្ងាចដល់ម៉ោងចេញទៅផ្ទះ ជនសង្ស័យបានលួចយកខ្សែភ្លើង ម៉ាកខាងលើ ចំនួន ០៥ដុំ ដាក់ក្រោមកែបម៉ូតូរួចជិះចេញពីក្នុងបុរីបំរ៉ុងទៅផ្ទះរបស់ខ្លួន លុះពេលជិះមកដល់ចំនុចក្លោងទ្វាចេញចូលបុរីខាងមុខជាប់និងផ្លូវជាតិលេខ៥ ស្រាប់តែមានក្រុមសន្តិសុខបុរីបានឆែកត្រួត ពិនិត្យកម្មករចេញពីធ្វើការងារនិងក្រោមកែបម៉ូតូ ក្នុងពេលនោះបានរកឃើញខ្សែភ្លើងម៉ាក KEY STONE ចំនួន ០៥ ដុំនៅក្នុងក្រោមម៉ូតូរបស់ជនសង្ស័យ បន្ទាប់មកក្រុមសន្តិសុខ បានឃាត់ខ្លួននិងរាយការណ៍ ប្រគល់ជនសង្ស័យរួមទាំងវត្ថុតាងទៅឲ្យប៉ុស្តិ៍នគរបាលព្រែកតាទែនបន្ទាប់មកក៏បញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាល
ស្រុកពញាឮ ។
ជនសង្ស័យឈ្មោះ លួង គីមឡាយ បានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព លួចយកខ្សែភ្លើងចំនួន
០៥ដុំ ម៉ាកខាងលើដាក់ក្រោមកែបម៉ូតូ ហើយជិះចេញពីក្នុងបុរីទៅផ្ទះ ដើម្បីទុកលក់ឲ្យគេ ប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យកំពង់ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់