ព័ត៌មានជាតិ

របួស៤នាក់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅក្រុងខេមរភូមិន្ទ

កោះកុង: ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយម៉ូតូនិងម៉ូតូ នៅផ្លូវព្រែកស្វាយបណ្តាលឲ្យមនុស្សរងរបួស ៤ នាក់
បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ នាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចផ្លូវព្រែកស្វាយ ស្ថិនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្តាលឲ្យរងរបួសចំនួន ៤នាក់ ស្រី ២ នាក់ ក្នុងនោះ មានក្មេងស្រីម្នាក់។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវាបានកម្លាំងយើងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសម្ភារ:សមត្ថកិច្ចបានធ្វើការវាស់វែងនិងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់