ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស៊ីម៉ង់ត៍ CAMEl (សញ្ញារូបអូដ្ឋ) បុករថយន្តមួយគ្រឿង ស្លាប់ម្នាក់ និងរបួសជាច្រើននាក់

កំពង់ធំ: នៅវេលាម៉ោង ៥និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស៥នាក់ តាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៨-១២៩ ភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពងធំ ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8157 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ នុត សាផុន ភេទប្រុស អាយុ ៣២ឆ្នាំ (របួសធ្ងន់) រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន កំពងធំ រួមដំណើរជាមួយគ្នា៤នាក់៖ ទី១/ ឈ្មោះ ប៊ុន ថង ភេទប្រុស អាយុ ៣២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅភូមិក្ដី សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទី២/ ឈ្មោះ ទួន ចាន់ ភេទប្រុស អាយុ ២៥ឆ្នាំ (របួសធ្ងន់) រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទី៣/ ឈ្មោះ អ៊ុ សុខម៉េង ភេទប្រុស អាយុ ២៣ឆ្នាំ (របួសស្រាល)
មានទីលំនៅភូមិអូរអណ្តូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទី៤/ ឈ្មោះ ដេត វិបុល ភេទប្រុស អាយុ ២៤ឆ្នាំ (របួសធ្ងន់) រស់នៅភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ខេត្តកំពង់ធំ អ្នកទាំង ៤នាក់ មានមុខរបរជាកម្មករ។

រថយន្តរងគ្រោះម៉ាក international ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ3E-3606 ធ្វើដំណើរពីទៅជើងទៅត្បូង មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ក្រោយកើតហេតុ រត់បាត់ស្រមោល។

មូលហេតុ៖ រថយន្តម៉ាក ហ៊ីនយ៉ាន់ដាយ ដាច់រ៉ឺឡេចង្កូច រេទៅបុករថយន្ត ដែលកំពុងចរាចរណ៍ក្នុងគន្លងផ្លូវពេញទំហឹង។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់