ព័ត៌មានជាតិ

ឆ្មា​ខ្មៅ​ទិញ​កីឡា​ករពី សេះបង្កង់​ចូល​មួយទៀត

​កីឡាក​រវ័យ ២៨ ឆ្នាំ ដែល​ជា​អ្នកលេង​ស្លាប ខ្សែ​បម្រើ លោក Emanuele Giaccherini ត្រូវបាន​គេ​ជឿជាក់ថា នឹងចូលរួម​លេងឲ្យ​ក្លិប ឆ្មា​ខ្មៅ Sunderland ដោយ​ធ្វើកា​ហ្វឹកហាត់ នៅ​ជិត Garda ក្នុង​ប្រទេស​អ៊ីតាលី ដូច្នេះ​មានន័យថា បាន​ត្រួតពិនិត្យ​សុខភាព និង​បំពេញ​តម្លៃ​រួចរាល់​ហើយ​។​
​ប្រភព​ព័ត៌មាន​ចុងក្រោយ កាលពី​ថ្ងៃ ព្រហស្បត្តិ៍​កន្លងទៅ បានឲ្យដឹងថា Juventus នឹង​យល់ព្រម​សម្រាប់​តម្លៃ​ដែល​ខាង​គូភាគី​ធ្វើ​ការស្នើរ​សុំ ជុំវិញ តម្លៃ 8.5 លាន​ផោន ស្មើនឹង 12.86 លាន​ដុល្លារ ដោយ​មក​កាន់​ក្លិប Sunderland ។​
​អតីត​កីឡាករ​របស់ ក្លិប Cesena នេះ​គឺ​បាន​ចូលរួម​លេងឲ្យ​ក្រុម​ជម្រើសជាតិ​ខ្លួន ១៤ លើក មុន​នឹង​មក​កាន់​ក្លិប Juventus ។​

​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្លិប Juventus លោក Giuseppe Marotta បាន​និយ​យ​កាលពី​សប្តាហ៍​កន្លងទៅ “​ក្នុង​ការផ្ទេរ​កីឡាករ Giaccherini ទៅកាន់​ក្លិប Sunderland នឹង​ធ្វើឲ្យ​អ្នក​លេងមាន​ឆន្ទះ​មក​លើក្លិ​បរបស់ខ្លួន “​។​
​ក្លិប​ឆ្មា​ខ្មៅ Sunderland កំពុង​មមា​រញឹក នឹង​កុងត្រា​រួចរាល់​ហើយ​ជាមួយនឹង​កីឡាករ Jozy Altidore, El-Hadji Ba, Cabral, Modibo Diakite, David Moberg Karlsson, Vito Mannone, Valentin Roberge និង Duncan Watmore ៕​
EmanueleGiaccherini_2973447
ទស្សនា​ទម្រង់លេង Emanuele Giaccherini ដូចខាង​ក្រោមនេះ ៖

មតិយោបល់