គួរឲ្យអាណិតណាស់! លោកតាម្នាក់ ត្រូវខ្សែក្របីរុំអូស បណ្ដាលឲ្យដួលស្លាប់មួយរំពេច

ព្រះវិហារៈ កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ដោយសត្វក្របី នៅចំណុចស្រែដូនញ៉ា ស្ថិតក្នុងភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ ស្រី ម៉ាន់ ភេទប្រុស អាយុ ៧៩ឆ្នាំ។

មូលហេតុ៖ ផឹកស្រាស្រវឹងហើយទៅឃ្វាលក្របី ពេលនោះក្របីក្ដៅខ្លាំងក៏បានរត់ទៅរកទឹក បណ្ដាលឲ្យខ្សែក្របី រុំជាប់នឹងដៃអូសទៅដួលស្លាប់។

ក្រោយពេលធ្វើកោសល្យវិច័យ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែក្របី រុំដៃអូសទាញដួលប្រាកដមែន ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់