ព័ត៌មានជាតិ

ភ្នំពេញ ពេលនេះគឺដាច់ភ្លើង៣ខណ្ឌក្នុងពេលតែមួយ!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយទី៣(GS3-F8A) មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលកំហូចត្រង់បន្ទប់ភ្លើងP221 ដែលមានទីតាំងស្ថិតនៅ (១)តាមបណ្តោយផ្លូវណតប្រ៊ីត ផ្លូវ២០០៤ ភូមិត្រពាំងឈូក ភូមិស្លែងរលើង ភូមិចុងថ្នល់ និងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (២)ភូមិក្រាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (៣)ផ្លូវចោមចៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១០ព្រឹកនេះវិញ៕

មតិយោបល់