ព័ត៌មានជាតិ

ងោកមួយភាំង! រថយន្តក្រទ្បាប់ផ្ងារជើង តៃកុងបាក់ទាំងសងខាង ជាប់ក្នុងកាប៊ីន

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើករេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យកៀបជាប់តៃកុង ក្នុងកាប៊ីនរថយន្ត រងរបួសធ្ងន់ នៅផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តសណ្តោងកុងតឺន័រ ម៉ាកនីសាន់ ពណ៌ស ធ្វើដំណើរពីត្បូងទៅជើង តាមផ្លូវថៃហ្គរ មកដល់ចំណុចកើត បានរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់ ជាប់តៃកុងនៅក្នុងកាប៊ីនរថយន្ត របួសធ្ងន់ (ជើងទាំងសងខាង)។

ភាមៗនោះ ជនរងគ្រោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ជួយសង្គ្រោះ ចេញពីក្នុងកាប៊ីនរថយន្ត ហើយហៅរថយន្តសង្គ្រោះរបស់ មន្ទីរពេទ្យបង្អែកមានជ័យ មកដឹកយកទៅសង្គ្រោះផងដែរ ។

មូលហេតុ៖ តៃកុងបើកបរ ក្នុងស្ថានភាពងងុយដេក។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែងទីតាំងខាងលើ និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅ ការិយាល័យចរាចផ្លូវគោក រាជធានីភ្នំពេញ៕

មតិយោបល់