ព័ត៌មានជាតិ

អាសូរណាស់! ប្ដីប្រពន្ធ២នាក់ ដឹកទឹកសុទ្ធលក់ ត្រូវចោរលួចរថយន្តយកទៅបាត់

កណ្ដាល: កាលពីវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ មានអំពើចោរកម្មកើតឡើង (លួចរថយន្ត) ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ពៀក កុយ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទឹកសុទ្ធលក់ ស្នាក់នៅផ្ទះជួលភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

សម្ភារ:បាត់បង់៖ រថយន្ត០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះទម្ងន់ ២,៥ តោន ពាក់ស្លាកលេខ ភ្នំពេញ 3E-1327 ។

សភាពនៃរឿងហេតុ៖ កន្លងមកជារៀងរាល់យប់ ជនរងគ្រោះ តែងតែយករថយន្តរបស់ខ្លួន ទៅទុកនៅកន្លែងកើតហេតុ រួចក៏នាំប្រពន្ធរបស់ខ្លួន ទៅសម្រាកផ្ទះជួលភូមិពញាឮ លុះដល់វេលាម៉ោងចន្លោះពី ៣ ទៅ ៤ ទៀបភ្លឺ ជនរងគ្រោះ បានមកយករថយន្តរបស់ខ្លួន ទៅដឹកទឹកសុទ្ធលក់ជាប្រចាំ ស្រាប់តែបាត់ពុំឃើញ បន្ទាប់មកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន។

ក្រោយទទួលបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍បានសហការជាមួយ កម្លាំងផ្នែកជំនាញ បានចុះទៅដល់
កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់