ព័ត៌មានជាតិ

ម្ដាយឪពុកស្លុតចិត្ត! មិនគួរណា កូនប្រុសស្លាប់ទៅចោលទាំងបែបនេះសោះ

កំពង់ចាម: កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ មានករណីក្មេងលង់ទឹកស្រះចិញ្ចឹមត្រី ស្លាប់ដោយខ្លួនឯង នៅចំណុចស្រះចិញ្ចឹមត្រីរបស់ឈ្មោះ ខាន់ ហុង ភេទស្រី អាយុ ៧៣ឆ្នាំ ស្ថិតក្នុងភូមិទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ ស ផាន់នុត ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មានឪពុកឈ្មោះ អំ ចក់ អាយុ ៦៥ឆ្នាំ និងម្ដាយឈ្មោះ សេង ធឿង អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ក្រោយទទួលបានព័ត៌មាន ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ រួមសហការជាមួយកងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន បានចុះដល់កន្លែងកើតហេតុ ត្រួតពិនិត្យសាកសព ដោយមានការចូលរួមពីគ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំផងដែរ។

មូលហេតុ៖ ជនរងគ្រោះជាមនុស្សមានសតិមិនសូវគ្រប់ និងមានជំងឺប្រចាំកាយ ស្កន់ជាន់ (ឆ្កួតជ្រូក)។

យោងតាមការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ សមត្ថកិច្ចបញ្ជាក់ប្រាប់ឲ្យដឹងថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់