ត្បូងឃ្មុំៈ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ វេលាម៉ោង០៨ព្រឹក មានករណីគ្រោះថ្នាក់កើតឡើងរវាងរថយន្តបើកបុកមួយទំហឹង ចូលផ្ទះហាងលក់ម៉ូតូមួយកន្លែង ត្រង់ចំណុចផ្លូវបំបែកផ្សារថ្នល់ទទឹង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
រថយន្តបង្កម៉ាក ហាយឡែនល៍ឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-9972 បើកបរដោយស្ត្រីម្នាក់។
យោងតាមព័ត៌មានបឋមពីកន្លែងកើតហេតុឲ្យដឹងថា មូលហេតុស្ត្រីខាងលើច្រលំហ្គាស្មានថាហ្វ្រាំ បណ្ដាលឲ្យខូចខាតម៉ូតូ ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ កំពុងតាំងលក់អស់ចំនួន ១១គ្រឿង៕
មតិយោបល់