ព័ត៌មានជាតិ

ផឹកស្រាជាមួយប្រពន្ធក្លើ អស់ជាងមួយដបស្រវឹង ប៉ុនប៉ងចាប់រំលោភ ប្តីដឹងខ្លួនទាន់ វាយមួយកំភ្លៀង សង្ស័យប្រពន្ធត្រូវរ៉ូវគ្នា

ភ្នំពេញៈ ស្រ្តីម្នាក់ បានមកដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បន្ទាប់ពីផឹកស្រាស្រវឹង ជាមួយក្លើប្តី កាលពីព្រលប់ រួចនាំគ្នាចូលដេកក្នុងផ្ទះ រហូតដល់យប់រំលងអធ្រាត្រ មានឱកាសស្ងាត់បុរសជាក្លើប្តី បានចុះពីលើឡៅតឿ ចូលបន្ទប់ស្រ្តីរងគ្រោះ ធ្វើសកម្មភាពឡើងពោបពីលើស្រ្តីរងគ្រោះ ចាប់ទាញសារ៉ុងចោមពុំ ច្របាច់ដោះថើបញីញក់ រហូតប៉ះប្តីក្បែរនោះដឹងខ្លួនឆោឡោ វាយប្រពន្ធមួយកំផ្លៀង សង្ស័យត្រូវគ្នា ក្រោយកើតហេតុ បុរសជាក្លើរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ២ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួលមួយកន្លែង ក្នុងខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះ ភេទប្រុស អាយុជាង៤០ឆ្នាំ មានមុខរបរម៉ៅការសំណង់ ស្នាក់នៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។ ចំណែកឯស្ត្រីរងគ្រោះ មានឈ្មោះ ស ច.ន អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះមានកូនប្រុសស្រី៣នាក់ ជាមួយប្តីមុន ។ រីឯប្តីក្រោយមានឈ្មោះ រ ហ អាយុ៣៩ឆ្នាំ មានមុខរបរសន្តិសុខឯកជន អ្នកទាំងអស់គ្នា ស្នាក់នៅបន្ទប់ជួលកើតហេតុ។

តាមនារីរងគ្រោះឲ្យដឹងថា នៅព្រលប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ មុនពេលកើតហេតុ ជនសង្ស័យបានមកផ្ទះនារីរងគ្រោះ ហើយឲ្យនារីរងគ្រោះ ទៅទិញស្រាចំនួន២ដប ពេលនោះប្តីនារីរងគ្រោះ ក៏នៅទីនោះដែរ រួចពួកគេបានផឹកស្រាអស់ជាង១ដបគ្នាបីនាក់ ដោយប្តីនារីរងគ្រោះ មិនបានផឹកនោះទេ ផឹកតែនារីរងគ្រោះជនសង្ស័យ និងមិត្តភក្ដិប្រុសម្នាក់ទៀតប៉ុណ្ណោះ តែជនសង្ស័យផឹកស្រាអស់តែបន្តិចទេ។

លុះរហូតដល់យប់ជ្រៅពួកគេ ឈប់ផឹករួចនារីរងគ្រោះ ក៏ស្រវឹងស្រាបានគេងចោមពុងសារ៉ុង ជាមួយប្តីនិងកូនប្រុសស្រី៣នាក់ទៀត នៅក្នុងបន្ទប់លើឥដ្ឋ ចំណែកជនសង្ស័យ និងមិត្តប្រុសម្នាក់ទៀត គេងនៅជាន់ឡៅតឿ។

ប្រភពដដែលបន្តថា លុះដល់ប្តីនិងកូនៗ រួមទាំងគាត់គេងលក់អស់ហើយ ជនសង្ស័យមិនគេងឡើយ ដោយចុះមកក្រោម មិនដឹងតាំងពីពេលណានោះទេ ស្រាប់តែនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែដដែលជនសង្ស័យ មកឡើងពោបពីលើខ្លួននាង ខណៈនាងគេងផ្ងាររួចចាប់ទាញសារ៉ុងចេញ និងច្របាច់ដោះនាង ហើយថើបញីញក់ប៉ងរំលោភ តែប្តីភ្ញាក់ដឹងខ្លួនទាន់ ឃើញបានវាយនាងជាប្រពន្ធមួយកំផ្លៀង ទើបនាងភ្ញាក់ដឹងខ្លួន ខណៈនោះជនសង្ស័យ បានលើកខោរត់គេចខ្លួនបាត់។

តាមប្រភពពីប្តីនារីរងគ្រោះ បានឲ្យដឹងថា គាត់បានវាយប្រពន្ធ១កំផ្លៀង ព្រោះសង្ស័យថា ប្រពន្ធត្រូវរ៉ូវគ្នា ជាមួយបុរសជាមិត្តភក្ដិគាត់ ទើបវាយប្រពន្ធបែបនេះ។

ក្រោយពេលកើតហេតុ រហូតដល់ម៉ោង២រសៀលថ្ងៃខែឆ្នាំដដែល នារីរងគ្រោះ និងប្តីបានមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋទួលសង្កែទី១ ពេលសមត្ថកិច្ចសួរនាំដឹងថា មិនមែនកើតឡើងនៅទឹកដីប៉ុស្តិ៍ទួលសង្កែទី១ ក៏ប្រាប់ឲ្យ២នាក់ប្តីប្រពន្ធ ទៅប៉ុស្តិ៍នគរបាលឬស្សីកែវវិញ តែគេមិនបានដឹងថាពីរនាក់ប្តីប្រពន្ធខាងលើ ទៅដាក់ពាក្យបណ្តឹងដែរឬអត់នោះទេ៕

មតិយោបល់