ព័ត៌មានជាតិ

គួរឲ្យសង្វេគណាស់! ប្ដីជិះម៉ូតូបុកលូធ្លាក់ទឹកស្លាប់ ទុកប្រពន្ធដើម និងចុង ៣នាក់ ក្លាយជាស្រីមេម៉ាយ

ពោធិ៍សាត់: បុរសម្នាក់ ជិះម៉ូតូបុកលូធ្លាក់ទឹកប្រឡាយ បណ្តាលឲ្យស្លាប់ចោលប្រពន្ធ៣នាក់ និងកូនប្រុសស្រីចំនួន៨នាក់ កាលពីវេលាម៉ោងប្រហែល ៩យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចលូប្រឡាយទឹកត្រាំម្នាស់ ស្ថិតនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ អៀង ហួន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ផឹកស្រាស្រវឹងជោគជាំ រួចជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបុកលូធ្លាក់ចូលប្រឡាយទឹកទាំងម៉ូតូ និងមនុស្ស បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា តាមស្រាវជ្រាវពីសាវតារបស់ជនរងគ្រោះ គឺគាត់មានប្រពន្ធដល់ទៅ៣នាក់ គឺប្រពន្ធទី១/ មានកូនចំនួន ៧នាក់ ស្រី ៥នាក់ ប្រពន្ធទី២/ មានកូនស្រីម្នាក់ និងប្រពន្ធទី៣/ មិនទាន់មានកូននៅឡើយនោះទេ។

ករណីគ្រោះថ្នាក់នេះ បណ្តាលមកពីកត្តាស្រវឹង និងបើកបរលឿន។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រណៃ៕

មតិយោបល់