ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណៈពេលនេះ ជនបង្កជាមន្ត្រីផ្កាយ១ បាញ់បោះសេរី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ នៅរសៀលម៉ោង៤ និង ៣៧នាទីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។
គួររំឭកថា ជនបង្កឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដែលបានប្រើអាវុធ បាញ់ទៅលើរថយន្ត Range Rover ស្លាកលេខ ភ្នំពេញ 2U-4448 ជិះដោយប្ដីប្រពន្ធពីរនាក់ កាលពីវេលាម៉ោង១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕






មតិយោបល់