ព័ត៌មានជាតិ

ស្លាប់របួសជាង ១០០ នាក់ បន្ទាប់ពីការវាយប្រហារទម្លាក់គ្រាប់បែក ដោយច្រឡំទីតាំង នៅនីហ្សេរីយ៉ា

នីហ្សេរីយ៉ាៈ យន្តហោះកម្លាំងអាកាសនីហ្សេរីយ៉ាមួយ បានទម្លាក់គ្រាប់បែកច្រឡំចំទីតាំងជំរំជនភៀសខ្លួន ជិតភាគឦសានតំបន់ Rann ដោយបានសម្លាប់មនុស្ស ៥២ នាក់ និងរបួសរាប់សិបនាក់ទៀត។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។

កាកបាទក្រហមប្រចាំទេស បាននិយាយថា បុគ្គលិកខ្លួនចំនួន ៦ នាក់ បានស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ ផងដែរ។

ទីភ្នាក់ងារជំនួយ MSF បានឲ្យដឹងថា មនុស្ស ១២០ នាក់រងរបួស កំពុងត្រូវការព្យាបាល និងបានអំពាវនាវឲ្យមាន ជំនួយផ្នែកវេជ្ជសាស្រ្ត។

ប្រធានាធិបតីលោក Muhammadu Buhari ដែលបានប្រើកងទ័ព ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធបូកូហារ៉ាម បានសម្តែងការខកចិត្ត ចំពោះការវាយប្រហារនេះ និងបានជំរុញឲ្យមានភាពស្ងប់ស្ងាត់។

ការវាយប្រហារនេះ បានកើតឡើងនៅជិតព្រំដែនជាមួយប្រទេសកាមេរូន ជាទីកន្លែងដែលយោធា ធ្វើការប្រយុទ្ធប្រឆាំងនឹងក្រុមបូកូហារ៉ាម។

គួរបញ្ជាក់ដែរថា វាជាលើកដំបូងហើយ ដែលយោធានីហ្សេរីយ៉ា បានធ្វើឲ្យមានកំហុសឆ្គងបែបនេះកើតទ្បើង៕

មតិយោបល់