ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលស្រុកគៀនស្វាយ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកនិងចែកចាយគ្រឿងញៀនខុសច្បាប់

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយធ្វើការចាប់ឃាត់ខ្លួន ពីបទរក្សាទុកនិងជួញដូរនូវសារធាតុញៀនខុសច្បាប់ បន្ទាប់ពីសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀន២កញ្ចប់តូចនៅជាប់នឹងខ្លួន ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លាង ទី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមថ្លា ពណ៌ស ចំនួន០២កញ្ចប់តូច ,ទូរសព្ទ័ដៃមួយគ្រឿងម៉ាក NOKIA ចុចពិល ពណ៌ក្រហមខ្មៅ និងកង់មួយគ្រឿង ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរសហការជាមួយកម្លាំងប្រជាការពារឃុំគគីរ បានចុះល្បាតក្នុងភូមិសាស្ត្រឃុំគគីរ លុះមកដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យជិះកង់ តែម្នាក់ឯងដោយមានការសង្សយ័កម្លាំងនគរបាលប៉ុស្តិ៍គគីរក៏បានធ្វើការឆែកឆេរ ស្រាប់តែរកឃើញម្សៅក្រាមថ្លាពណ៌ស (សង្សយ័គ្រឿងញៀ) រំស្កត់ពណ៌ខ្មៅជាប់និងដៃកុងចំនួន០២កញ្ចប់តូច ទើបសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ខាងលើ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-09-28_07-52-47

photo_2016-09-28_07-52-51

photo_2016-09-28_07-52-55

photo_2016-09-28_07-52-59

មតិយោបល់