កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី៣ ខែឧសភា
ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង នៅក្បែរផ្សារសាលាលេខ៥ ក្នុងឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សម្ភារៈខូចខាត៖ ផ្ទះឈើលើថ្មក្រោមឆេះខ្ទេចទាំងស្រុង។
មូលហេតុ៖ នៅមិនទាន់ដឹងច្បាស់ទេ ប៉ុន្តែមានប្រភព អះអាងថា អាចបណ្តាលមកពីម្ចាស់ផ្ទះ អុជធូបថ្ងៃសីល ករណីនេះ មិនមានមនុស្សគ្រោះថ្នាក់ទ្បើយ៕

មតិយោបល់