ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះការ៉ាស់សាំង និងហ្គាសមួយកន្លែង យ៉ីហោ(ប៉ាវចិន្តា២) របួសមនុស្ស ៣នាក់

ស្ទឹងត្រែង: កាលពីវេលាម៉ោង ៥ និង៤៥នាទីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះការ៉ាស់សាំង និងហ្គាសមួយកន្លែង បណ្ដាលឲ្យរាលដាលឆេះ ដល់ផ្ទះអ្នកជិតខាង ជាច្រើនខ្នង។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊ីទែនហ្គាស ចូលបាញ់ហ្គាសចូលស៊ីទែន ឲ្យការ៉ាស់សាំងនិងហ្គាស យ៉ីហោប៉ាវចិន្តា២ មិនបានប៉ុន្មានផង ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះ ត្រូវម្ចាស់ឃើញទាន់ ក៏ស្ទុះទាញបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ តែមិនរលត់នោះទេ ដោយអំណាចភ្លើងកាន់តែឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យម្ចាស់ការ៉ាស់ រងរបួសធ្ងន់ ដោយសាររត់ទៅយកកូន និងរត់ទៅបើកកម្របស៊ីទែនហ្គាស ដើម្បីកុំឲ្យផ្ទុះ បច្ចុប្បន្នកំពុសម្រាកព្យាបាលនៅមន្ទីពេទ្យ។

ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចជាច្រើនគ្រឿង បានចេញអន្តរាគមន៍ ជួយបាញ់ពន្លត់ជាបន្តបន្ទាប់។

ករណីនេះ មិនទាន់អាចវាយតម្លៃការខូចខាងទ្រព្យសម្បត្តិប៉ុន្មានទេ ដោយគ្រាន់តែដឹងថា ផ្ទះមួយខ្នងផ្សេងទៀត នៅពីក្រោយការ៉ាស់សាំង ការ៉ាស់ជ័រទឹក នៅជាប់គ្នានោះ ឆេះអស់គ្មានសល់ និងរងរបួសមនុស្ស ៣នាក់ ថៅកែការ៉ាសម្នាក់ និងកូនចៅ២នាក់។

មូលហេតុ៖ រថយន្តចូលបញ្ចូលហ្គាសចូលស៊ីទែន ខណ:មានរថយន្តមួយគ្រឿងទៀត បានបញ្ឆេះចោល ហើយម្ចាស់មិនបានពន្លត់ ទើបធ្វើឲ្យមានអណ្តាតភ្លើង ចេញពីស៊ីមាំង ឆាបហ្គាសឆេះតែម្តង៕

មតិយោបល់