កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រទ្បោច ខេត្តកំពង់ឆ្នាំង។
ម្ចាស់ឈ្មោះ អ៊ិន សំអាន ភេទប្រុសអភិបាលរងស្រុកចូលនិវត្តន៍ ស្នាក់នៅទីតាំងកើតហេតុ។ សម្ភារខូចខាត៖ ឆេះផ្ទះទំហំ៩x១២ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងខាងលើឈើខាងក្រោមថ្ម ទ្រព្យសម្បត្តិ និងសម្ភារៈទាំងស្រុង ករណីនេះ មិនបណ្តាលគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
សមត្ថកិច្ច បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹក៤រថយន្ត ទើបអាចពន្លត់បានជាស្ថាពរ៕
មតិយោបល់