ព័ត៌មានជាតិ

លោះព្រលឹងអស់! បើករថយន្ត ធ្លាក់ពីលើភ្នំក្រឡាប់ផ្ងារជើង របួសមនុស្ស ២នាក់

ឧត្ដរមានជ័យ: កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាច ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត តាមបណ្ដោយផ្លូវជាតិលេខ៦៧ ភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

រថយន្តបង្កម៉ាកកូរ៉េ ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ឧត្ដរមានជ័យ 3A-0108 អ្នកបើកបរឈ្មោះ សួន ថៃ ភេទប្រុស អាយុ ៣៣ឆ្នាំ (របួសធ្ងន់) មានទីលំនៅភូមិកណ្ដាលលើ ឃុំ/ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ រួមដំណើរជាមួយឈ្មោះ សួន សុវណ្ណារិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ (របួសស្រាល) រស់នៅភូមិឃុំជាមួយគ្នា។

មូលហេតុ៖ បណ្ដាលមកពីរថយន្ត បើកចុះពីលើភ្នំច្រកអន្តរជាតិជាំ ជាន់ហ្រ្វាំងមិនជាប់ ទើបធ្លាក់ផ្លូវក្រឡាប់តែម្ដង។

បច្ចុប្បន្នរថយន្តនៅកន្លែងកើតហេតុ ចំណែកអ្នករងរបួស ត្រូវរថយន្តសាមុយ ដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់