កោះកុងៈ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៣និង៥០នាទីរសៀល កម្លាំងជំនាញអធិការរដ្ឋាននិងស្នងការដ្ឋាននគរបានខេត្ត រួមជាមួយអាជ្ញាធរភូមិ និងពេទ្យបានចុះទៅត្រួតពិនិត្យសពចង.កធ្វើអត្តឃាតខ្លួនឯង ចំណុចភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ជនរងគ្រោះឈ្មោះ អេង រាំប៊ី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ បានទទួលមរណៈភាពដោយសារ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន (មុនស្លាប់ជនរងគ្រោះបានប្រាប់ម្ដាយថា អត់ស្រួលខ្លួនរួចសំងំនៅតែក្នុងបន្ទប់) ជនរងគ្រោះមានទីលំនៅបច្ចប្បន្ន ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
សពត្រូវបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់