ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! រថយន្តបុកម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ នៅខេត្តក្រចេះ

ក្រចេះ: នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ០៧ (ក្រចេះ-ស្នួល) ចន្លោះគីឡូម៉ែត៣០៨/៣០៩ រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ នៅចំណុចភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយពេលកើតហេតុ មានសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពស្រ្តីរងគ្រោះ ត្រូវបានប្រគល់ឲ្យសាច់ញាតិ យកធ្វើបុណ្យតាមប្រៃពៃណី ៕

មតិយោបល់