ព័ត៌មានជាតិ

អគ្គិភ័យឆេះកុដិព្រះសង្ឃ គិតជាទឹកប្រាក់ខាតបង់អស់ ៣០លានរៀល

ព្រៃវែង: កាលពីវេលាម៉ោង ២ និង៤០នាទីរសៀលថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះអគ្គិភ័យឆេះកុដិព្រះសង្ឃ ១ខ្នង នៅចំណុចវត្តឫស្សីជុកខាងត្បូង ភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ។

សម្ភារ:ខូចខាត៖ កុដិធ្វើពីឈើប្រក់ក្បឿង (ថ្មខាងក្រោមថ្ម ) ទំហំ ៩ × ៨ម៉ែត្រ ឆេះផ្នែកខាងលើទាំងស្រុង ព្រមទាំងសម្ភារ:មួយចំនួន គិតជាប្រាក់ប្រមាណជា ៣០,០០០,០០០៛ ( សាមសិបរៀលរៀល ) ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ករណីនេះ សមត្ថកិច្ចបានជួយអន្តរាគមន៍បន្ទាន់ ពន្លត់ភ្លើងបានជាស្ថាពរ មិនបណ្ដាលឲ្យឆេះរាលដាល ដល់កន្លែងដ៏ទៃ៕

មតិយោបល់