ព័ត៌មានជាតិ

យន្តហោះប៊ូអ៊ីង 737 ធ្លាក់ចូលក្នុងទន្លេហ្វ្លរីដា បណ្ដាលឲ្យមនុស្ស ២១ នាក់រងរបួស

អាមេរិកៈ យន្ដហោះ Boeing មួយគ្រឿង ដែលមានមនុស្ស ១៤៣ នាក់ជិះនៅលើវា បានរត់ធ្លាក់ផ្លូវចូលទៅក្នុងទន្លេ នៅទីក្រុង Jacksonville រដ្ឋ Florida អំទ្បុងពេលចុះចត កាលពីថ្ងៃសុក្រ បណ្ដាលឲ្យមនុស្ស ២១ នាក់រងរបួស។ នេះបើយោងតាមសារព័ត៌មាន Channel News Asias ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។

មិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬរងរបួសធ្ងន់ធ្ងរទេ ហើយចំណែកជនរងគ្រោះខាងលើ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

​យោងតាមស្ថានីយ​អាកាស​នៃ​ទ័ពជើងទឹក ​Jacksonville​ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ « មាន​អ្នកដំណើរ​១៣៦​នាក់​ និង​នាវិក​៧​នាក់ នៅលើយន្តហោះ។​ ទាំងអស់គ្នា​មាន​សុវត្ថិភាព​ទេ​»​៕

មតិយោបល់