សៀមរាបៈ កាលពីវេលាម៉ោង ៦និង ៣០ នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ មានករណី គ្រោះអគ្គិភ័យឆាបឆេះតូបយាយជី ក្នុងបរិវេណវត្ត ព្រះឥនកោសា ស្ថិត ភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
សម្ភារៈខូចខាត៖
-ឆេះតូបអស់ពីរ ក្នុងមួយតូបមានបណ្ដោយ ៥ម៉ែត្រ ទទឹង ៤ ម៉ែត្រ ជញ្ជាំងក្តារ ដំបូលស័ង្កសី
-ខូចខាតទាំងស្រុង ទូដាក់ខោអាវ ១ ,ខោអាវមួយចំនួន
-ប្រាក់រៀល ៣០,០០០រៀល (បីម៉ឺនរៀល)។
ករណីនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ មូលហេតុ៖ បណ្ដាលមកពីដុតភ្លើងទៀន នៅក្នុងតូបមានការធ្វេសប្រហែស ក៏ឆាបឆេះតែម្តង។
ហេតុការណ៍នេះ សមត្ថកិច្ច បានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចំនួន៣ គ្រឿង ដោយប្រើប្រាស់អស់ទឹក ៣រថយន្ត៕
មតិយោបល់