ស្វាយរៀងៈ កាលពីវេលាម៉ោង១២ និង ១០នាទីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រូពេទ្យឯកជនម្នាក់ បានចាក់ថ្នាំបុរសម្នាក់ បណ្ដាលឲ្យប្រកាច់ស្លាប់មួយរំពេច នៅចំណុចភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ជនរងគ្រោះមានឈ្មោះប៊ុន ម៉ាប់ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានអាការៈឈឺបំពង់.កចំនួនពីរថ្ងៃមកហើយ ទើបបានហៅឈ្មោះ ព្រាប សេ ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរគ្រូពេទ្យឯកជន (គ្មានសញ្ញាបត្រ) មានទីលំនៅភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៌មកចាក់ថ្នាំឲ្យ។
ដោយពេលពេទ្យមកដល់ បានបូមថ្នាំចាក់មួយម្ពុល ទៅលើជនរងគ្រោះ ទាំងមិនបានធ្វើតេស្ត ឬវិភាគរោគសញ្ញានោះទេ បណ្ដាលឲ្យជនរងគ្រោះ ប្រកាច់ដាច់ខ្យល់ស្លាប់តែម្ដង។
មូលហេតុ៖ ជនរងគ្រោះប្រតិកម្មថ្នាំ សង្ស័យថា ពេទ្យគ្មានសម្ភារ:គ្រប់គ្រាន់ ក្នុងការព្យាបាល។
ក្រោយកើតហេតុ ពេទ្យគ្មានសញ្ញាបត្រខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅការិយាល័យខេត្តស្វាយរៀង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់